ព្រះត្រៃបិដក ភាគ ២០
ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិននិយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬហេតុផ្សេងៗ មិននិយាយគេចកែ ដោយសំដីខាងក្រៅ មិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិននិយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ មិននិយាយគេចកែដោយសំដីខាងក្រៅ មិនធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្តឲ្យប្រាកដឡើង នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ឆ្លើយមិនទាល់ ក្នុងដំណើររបស់ខ្លួន ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ឆ្លើយមិនទាល់ ក្នុងដំណើររបស់ខ្លួន នេះឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលុបគុណគេ មិនប្រឡងវាសនា ម្នាលអាវុសោទាំងឡាយ
ID: 636821493732020003
ទៅកាន់ទំព័រ៖