ព្រះត្រៃបិដក ភាគ ២០

ត្រង់​ដែល​ភិក្ខុ​ជា​អ្នក​មិន​លុបគុណ​គេ​ ​មិន​ប្រឡង​វាសនា​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​ច្រណែន​ ​មិន​កំណាញ់​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ជា​អ្នក​មិន​ច្រណែន​ ​មិន​កំណាញ់​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​អួតអាង​ ​មិន​មានពុត​មាយា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ជា​អ្នក​មិន​អួតអាង​ ​មិន​មានពុត​មាយា​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​រឹងរូស​ ​មិន​មើលងាយ​គេ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ជា​អ្នក​មិន​រឹងរូស​ ​មិន​មើលងាយ​គេ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​មិន​ប្រកាន់យក​តាមតែ​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​មិន​ប្រកាន់​មាំ​ ​លះបង់​ទិដ្ឋិ​បាន​ដោយ​ងាយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ត្រង់​ដែល​ភិក្ខុ​ ​ជា​អ្នក​មិន​ប្រកាន់យក​តាមតែ​សេចក្តី​យល់ឃើញ​របស់​ខ្លួន​ ​មិន​ប្រកាន់​មាំ​ ​លះបង់​ទិដ្ឋិ​បាន​ដោយ​ងាយ​ ​នេះឯង​ជា​ធម៌​ដែល​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​ទាំង​ ​(​១៦​)​ ​ប្រការ​នេះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅថា​ ​សោ​វចស្ស​ករណ​ធម៌​ ​គឺ​ធម៌​ជាទី​ធ្វើឲ្យ​ជា​អ្នក​ប្រដៅ​ងាយ​។​
ថយ | ទំព័រទី ៣៦២ | បន្ទាប់
ID: 636821493976013959
ទៅកាន់ទំព័រ៖