ព្រះត្រៃបិដក ភាគ ២០

ណា​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នកមាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​វិញ​ ​អាត្មាអញ​នឹង​ឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​គ​ប្បី​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នក​ក្រោធ​ ​មិន​ត្រូវជា​អ្នកមាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​បាន​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​ចងគំនុំ​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​បុគ្គល​នោះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​ចងគំនុំ​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​វិញ​ ​អាត្មាអញ​ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​គ​ប្បី​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នក​ក្រោធ​ ​មិន​ត្រូវ​ចងគំនុំ​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​ជេរប្រទេច​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នក​ក្រោធ​ ​ជា​អ្នក​ជេរប្រទេច​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​វិញ​ ​អាត្មាអញ
ថយ | ទំព័រទី ៣៦៤ | បន្ទាប់
ID: 636821494447670936
ទៅកាន់ទំព័រ៖