ព្រះត្រៃបិដក ភាគ ២០

ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​គ​ប្បី​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នក​ក្រោធ​ ​មិន​ត្រូវជា​អ្នក​ជេរប្រទេច​ ​ព្រោះ​សេចក្តី​ក្រោធ​ជាហេតុ​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​ក្រោធ​ ​បញ្ចេញវាចា​ជិត​សេចក្តី​ក្រោធ​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នក​ក្រោធ​ ​បញ្ចេញវាចា​ជិត​សេចក្តី​ក្រោធ​វិញ​ ​អាត្មាអញ​ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​គ​ប្បី​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នក​ក្រោធ​ ​មិន​ត្រូវជា​អ្នក​បញ្ចេញវាចា​ ​ជិត​សេចក្តី​ក្រោធ​ឡើយ​។​ ​បុគ្គល​ណា​ ​ដែល​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​ខឹង​តបត​ ​ទៅ​នឹង​អ្នកចោទ​វិញ​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​ខឹង​តបត​ទៅ​នឹង​អ្នកចោទ​វិញ​ ​អាត្មាអញ​ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាល​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636821494670853701
ទៅកាន់ទំព័រ៖