ព្រះត្រៃបិដក ភាគ ២០

បើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​បើ​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​នឹង​មិន​ខឹង​តបត​ ​ទៅ​នឹង​អ្នកចោទ​វិញ​ឡើយ​។​ ​បុគ្គល​ណា​ ​ដែល​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​បណ្តេញ​អ្នកចោទ​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ដែល​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​នឹង​បណ្តេញ​អ្នកចោទ​វិញ​ ​អាត្មាអញ​ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​បើ​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​នឹង​មិន​បណ្តេញ​អ្នកចោទ​វិញ​ឡើយ​។​ ​បុគ្គល​ណា​ ​ដែល​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​ក៏​និយាយ​គ្រប​សង្កត់​ដល់​អ្នកចោទ​វិញ​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ដែល​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​នឹង​និយាយ​គ្រប​សង្កត់​ ​ដល់​អ្នកចោទ​វិញ​ ​អាត្មាអញ​ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​បើ​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​នឹង​មិន​និយាយ​គ្រប​សង្កត់​ ​ដល់​អ្នកចោទ​វិញ​ឡើយ​។​ ​បុគ្គល​ណា
ថយ | ទំព័រទី ៣៦៦ | បន្ទាប់
ID: 636821495019873664
ទៅកាន់ទំព័រ៖