ព្រះត្រៃបិដក ភាគ ២០
ដែលត្រូវអ្នកចោទ ចោទហើយ ក៏និយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យកើតប្រាកដឡើង បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងនិយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និងនិយាយគេចកែ ដោយសំដីខាងក្រៅ និងធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង អាត្មាអញហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទហើយ នឹងមិននិយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និងមិននិយាយគេចកែ ដោយសំដីខាងក្រៅ និងមិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើងឡើយ។ បុគ្គលណា ដែលត្រូវអ្នកចោទ ចោទហើយ ក៏មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹងមិនឆ្លើយ ក្នុងដំណើររបស់ខ្លួន អាត្មាអញ
ID: 636821495285478856
ទៅកាន់ទំព័រ៖