ព្រះត្រៃបិដក ភាគ ២០

ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​បើ​ត្រូវ​អ្នកចោទ​ ​ចោទ​ហើយ​ ​នឹង​ត្រូវតែ​ឆ្លើយ​ក្នុង​ដំណើរ​របស់​ខ្លួន​។​ ​បុគ្គល​ណា​ ​ជា​អ្នក​លុបគុណ​គេ​ ​ជា​អ្នក​ប្រឡង​វាសនា​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នក​លុបគុណ​គេ​ ​ជា​អ្នក​ប្រឡង​វាសនា​ ​អាត្មាអញ​ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នក​លុបគុណ​គេ​ ​មិន​ត្រូវជា​អ្នក​ប្រឡង​វាសនា​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​ច្រណែន​ ​មាន​សេចក្តី​កំណាញ់​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នក​ច្រណែន​ ​មាន​សេចក្តី​កំណាញ់​ ​អាត្មាអញ​ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នក​ច្រណែន​ ​មិន​ត្រូវ​មាន​សេចក្តី​កំណាញ់​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​អួតអាង​ ​ជា​អ្នកមាន​ពុត​មាយា​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មា​
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 636821495562994729
ទៅកាន់ទំព័រ៖