ព្រះត្រៃបិដក ភាគ ២០

អញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នក​អួតអាង​ ​ជា​អ្នកមាន​ពុត​មាយា​ ​អាត្មាអញ​ហ្នឹងឯង​ ​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នក​អួតអាង​ ​មិន​ត្រូវជា​អ្នកមាន​ពុត​មាយា​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​រឹងរូស​ ​ជា​អ្នកមើល​ងាយ​គេ​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នក​រឹងរូស​ ​ជា​អ្នកមើល​ងាយ​គេ​ ​អាត្មាអញ​ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​យ៉ាងនេះ​ហើយ​ ​ត្រូវ​ញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា​ ​អាត្មាអញ​ ​នឹង​មិន​ត្រូវជា​អ្នក​រឹងរូស​ ​មិន​ត្រូវជា​អ្នកមើល​ងាយ​គេ​ឡើយ​។​ ​បុគ្គល​ណា​ ​ជា​អ្នក​ប្រកាន់​តាមតែ​សេចក្តី​យល់ឃើញ​របស់​ខ្លួនឯង​ ​ជា​អ្នក​ប្រកាន់​មាំ​ ​លះបង់​ទិដ្ឋិ​បាន​ដោយ​ក្រ​ ​បុគ្គល​នេះ​ ​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អាត្មាអញ​ទេ​ ​បើប្រសិន​ជា​អាត្មាអញ​ ​ជា​អ្នក​ប្រកាន់​តាមតែ​សេចក្តី​យល់ឃើញ​របស់​ខ្លួនឯង​ ​ជា​អ្នក​ប្រកាន់​មាំ​ ​លះបង់​ទិដ្ឋិ​បាន​ដោយ​ក្រ​វិញ​ ​អាត្មាអញ​ហ្នឹងឯង​ ​ក៏​មុខ​ជា​មិនជា​ទីស្រឡាញ់​ ​មិនជា​ទីគាប់ចិត្ត​ ​របស់​អ្នកដទៃ​ដែរ​។​ ​
ថយ | ទំព័រទី ៣៦៩ | បន្ទាប់
ID: 636821495802758442
ទៅកាន់ទំព័រ៖