ព្រះត្រៃបិដក ភាគ ២០

តែ​កាលបើ​ភិក្ខុ​នោះ​ ​ចំរើន​នូវ​សម្ពោ​ជ្ឈង្គ​ណាមួយ​ ​យ៉ាងនេះ​វិញ​ ​អាសវៈ​ទាំងឡាយ​ ​ដែល​ជា​គ្រឿង​ចង្អៀតចង្អល់​ ​ក្តៅក្រហាយ​នោះ​ ​រមែង​មិន​មាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាសវៈ​ទាំងឡាយ​នេះឯង​ ​ដែល​តថាគត​ពោល​ថា​ ​ត្រូវ​លះបង់​ដោយ​ការ​ចំរើន​។​
 [​១៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេលា​ណា​ដែល​ភិក្ខុ​ត្រូវ​លះបង់​អាសវៈ​ទាំងឡាយ​ណា​ ​ដោយ​ការ​ឃើញ​ ​គឺ​សោតាបត្តិ​មគ្គ​ ​អាសវៈ​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​បាន​លះបង់​ដោយ​ការ​ឃើញ​ហើយ​។​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​ភិក្ខុ​ត្រូវ​លះបង់​ដោយ​ការ​សង្រួម​ ​អាសវៈ​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​បាន​លះបង់​ដោយ​ការ​សង្រួម​ហើយ​។​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​ភិក្ខុ​ត្រូវ​លះបង់​ដោយ​ការ​សេព​ ​(​នូវ​បច្ច័យ​)​ ​អាសវៈ​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​បាន​លះបង់​ដោយ​ការ​សេព​ហើយ​។​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​ភិក្ខុ​ត្រូវ​លះបង់​ ​ដោយ​ការអត់ធន់​ ​(​នូវ​ត្រជាក់​ ​និង​ក្តៅ​ជាដើម​)​ ​អាសវៈ​ទាំងនោះ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​បាន​លះបង់​ ​ដោយ​ការអត់ធន់​ហើយ​។​ ​អាសវៈ​ទាំងឡាយ​ណា​ ​ដែល​ភិក្ខុ​ត្រូវ​លះបង់​ ​ដោយ​ការ​វៀរ​ ​(​ចាកទី​អង្គុយ​មិន​សមគួរ​ជាដើម​)​ ​អាសវៈ​ទាំងនោះ​ ​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636821243902190554
ទៅកាន់ទំព័រ៖