ព្រះត្រៃបិដក ភាគ ២០
អាត្មាអញ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ មិនជាអ្នកលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃទេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នកក្រោធ ជាអ្នកមិនមានសេចក្តីក្រោធគ្របសង្កត់ទេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែម្យ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ
ID: 636821496314367705
ទៅកាន់ទំព័រ៖