ព្រះត្រៃបិដក ភាគ ២០
ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នកក្រោធ ជាអ្នកមិនចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ ជាអ្នកមិនក្រោធ ជាអ្នកមិនជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌
ID: 636821496756542996
ទៅកាន់ទំព័រ៖