ព្រះត្រៃបិដក ភាគ ២០
ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិនខឹងតបត នឹងអ្នកចោទវិញទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងបណ្តេញអ្នកចោទវិញឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងបណ្តេញអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិនបណ្តេញអ្នកចោទវិញទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញដែល
ID: 636821497274332612
ទៅកាន់ទំព័រ៖