ព្រះត្រៃបិដក ភាគ ២០
ត្រូវអ្នកចោទ គេចោទហើយ តែងនិយាយគ្របសង្កត់អ្នកចោទវិញឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងនិយាយគ្របសង្កត់អ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ មិននិយាយគ្របសង្កត់អ្នកចោទវិញទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងនិយាយបន្លែបន្លប់អ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើងដែរឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងនិយាយបន្លែបន្លប់ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យ
ID: 636821497582220222
ទៅកាន់ទំព័រ៖