ព្រះត្រៃបិដក ភាគ ២០
ប្រាកដឡើង ដូច្នេះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ បើកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិននិយាយបន្លែបន្លប់អ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ មិននិយាយគេចកែ ដោយសំដីខាងក្រៅ មិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើងទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ តែងមិនឆ្លើយ ក្នុងដំណើររបស់ខ្លួនឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិនឆ្លើយ ក្នុងដំណើររបស់ខ្លួនទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងឆ្លើយក្នុងដំណើររបស់ខ្លួន ម្នាលអាវុសោទាំង
ID: 636821497865706436
ទៅកាន់ទំព័រ៖