ព្រះត្រៃបិដក ភាគ ២០
ឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនាឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នកលុបគុណគេ ជាអ្នកមិនប្រឡងវាសនាទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកច្រណែន ជាអ្នកមានសេចក្តីកំណាញ់ឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកច្រណែន ជាអ្នកមានសេចក្តីកំណាញ់ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នក
ID: 636821498152612846
ទៅកាន់ទំព័រ៖