ព្រះត្រៃបិដក ភាគ ២០
ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុ ពិចារណាហើយ ដឹងយ៉ាងនេះវិញថា អាត្មាអញ មិនជាអ្នករឹងរូស មិនជាអ្នកមើលងាយគេទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញរបស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់ នូវអកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ មិនជាអ្នកប្រកាន់តាមសេចក្តីយល់ឃើញ របស់ខ្លួនឯង មិនជាអ្នកប្រកាន់មាំ ជាអ្នកលះបង់ទិដ្ឋិបានដោយងាយ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ បើភិក្ខុពិចារណា
ID: 636821498641420805
ទៅកាន់ទំព័រ៖