ព្រះត្រៃបិដក ភាគ ២០

ហើយ​ ​ឃើញច្បាស់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងអស់​នេះ​ក្នុង​ខ្លួន​ ​ដែល​ខ្លួន​មិនទាន់​លះបង់​បាន​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​ព្យាយាម​លះបង់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងអស់​នេះ​ចេញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ភិក្ខុ​ពិចារណា​ហើយ​ ​ឃើញច្បាស់​ ​នូវ​អកុសលធម៌​ ​ដ៏​លាមក​ទាំងអស់​នេះ​ក្នុង​ខ្លួន​ ​ដែល​ខ្លួន​លះបង់​បាន​ហើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គួរ​សិក្សា​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​ហើយ​នៅ​ដោយ​បីតិ​ ​និង​បាមោជ្ជៈ​នោះ​តែមួយ​យ៉ាង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូចជា​ស្រី​ ​ឬ​ប្រុស​ ​ដែល​នៅក្មេង​ជំទង់​ ​ប្រកបដោយ​ជាតិ​ ​ជា​អ្នក​ស្អិតស្អាង​ ​កាល​ឆ្លុះមើល​ស្រមោល​មុខ​ ​របស់​ខ្លួន​ ​ក្នុង​កញ្ចក់​ដ៏​ស្អាត​ផូរផង់​ ​ឬ​ក្នុង​ភាជន៍​ទឹក​ដ៏​ថ្លា​ ​បើ​ឃើញ​ធូលី​ ​ឬ​មុន​ ​ត្រង់​មុខ​នោះ​ ​តែង​ព្យាយាម​ជម្រះ​ធូលី​ ​ឬ​មុន​ ​នោះ​ចេញ​ ​បើ​មិនឃើញ​ធូលី​ ​ឬ​មុន​ ​នោះ​ទេ​ ​រមែង​ជា​អ្នកមាន​ចិត្តត្រេកអរ​ ​ដោយហេតុ​នោះ​ថា​ ​អើហ្ន៎​ ​អញ​មានលាភ​ហើយ​តើ​ ​អើហ្ន៎​ ​អញ​ស្អាត​ណាស់​តើ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាលបើ​ភិក្ខុ​ពិចារណា
ថយ | ទំព័រទី ៣៨០ | បន្ទាប់
ID: 636821500962083539
ទៅកាន់ទំព័រ៖