ព្រះត្រៃបិដក ភាគ ២០
ហើយឃើញច្បាស់ នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះ ក្នុងខ្លួន ដែលខ្លួនមិនទាន់លះបង់បាន ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាម លះបង់នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុ ពិចារណាហើយ ឃើញច្បាស់ នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះ ក្នុងខ្លួន ដែលខ្លួនបានលះបង់អស់ហើយ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះ តែមួយយ៉ាង។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ បានសំដែង នូវព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានអំណរ ត្រេកអរ ចំពោះភាសិត នៃព្រះមហាមោគ្គល្លាន ដ៏មានអាយុ។
ចប់ អនុមានសូត្រ ទី៥។
ID: 636821501312913605
ទៅកាន់ទំព័រ៖