ព្រះត្រៃបិដក ភាគ ២០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ជា​មនុស្ស​ខឹង​ញ័រ​ ​មានចិត្ត​អាក់អន់​។​ ​មានចិត្ត​ដែល​ទោស​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​រឹងរូស​ ​ក្នុង​ពួក​សព្រហ្មចារី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​មនុស្ស​ខឹង​ញ័រ​ ​មានចិត្ត​អាក់អន់​ ​មានចិត្ត​ ​ដែល​ទោស​គ្រប​សង្កត់​ហើយ​ ​មានចិត្ត​រឹងរូស​ ​ក្នុង​ពួក​សព្រហ្មចារី​ហើយ​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​ទេ​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ ​មិន​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ទេ​ ​នេះ​ឈ្មោះថា​ ​ជា​បង្គោល​របស់​ចិត្ត​ទី៥​ ​ដែល​ភិក្ខុ​នោះ​ ​មិន​លះបង់​ហើយ​ ​យ៉ាងនេះ​។​ ​បង្គោល​របស់​ចិត្ត​ទាំង៥ប្រការ​នេះ​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​ ​មិនបាន​លះបង់​ហើយ​។​ ​
 [​២២៩​]​ ​ចំណង​របស់​ចិត្ត​ទាំង៥ប្រការ​ ​ដែល​ភិក្ខុ​នោះ​ ​មិនបាន​ផ្តាច់​បង់​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​មិនទាន់​ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុង​កាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​មិនទាន់​
ថយ | ទំព័រទី ៣៨៤ | បន្ទាប់
ID: 636821503314138069
ទៅកាន់ទំព័រ៖