ព្រះត្រៃបិដក ភាគ ២០

ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ឡើយ​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​។​បេ​។​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ទេ​ ​នេះ​ឈ្មោះថា​ជា​ចំណង​របស់​ចិត្ត​ទី១​ ​ដែល​ភិក្ខុ​នោះ​ ​មិនបាន​កាត់​ផ្តាច់​ហើយ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​មាន​ភិក្ខុ​មិនទាន់​ប្រាសចាក​តម្រេក​ក្នុង​កាយ​ ​(​របស់​ខ្លួន​)​។​បេ​។​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុង​រូប​ ​(​ខាងក្រៅ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ជា​អ្នក​មិនទាន់​ប្រាសចាក​តម្រេក​ក្នុង​រូប​ ​(​ខាងក្រៅ​ទេ​)​។​បេ​។​ ​នេះ​ឈ្មោះថា​ ​ជា​ចំណង​របស់​ចិត្ត​ទី៣​ ​ដែល​ភិក្ខុ​នោះ​ ​មិនបាន​កាត់​ផ្តាច់​ហើយ​ ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​បរិភោគ​ ​នូវ​ភោជន​ ​ដរាបដល់​ឆ្អែត​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636821503581513362
ទៅកាន់ទំព័រ៖