ព្រះត្រៃបិដក ភាគ ២០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿស៊ប់ ជ្រះថ្លា ក្នុងព្រះសាស្តា ចិត្តរបស់ភិក្ខុនោះ ឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុត នូវកិលេស ដើម្បីប្រកបព្យាយាមរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាម។ ចិត្តរបស់ភិក្ខុណា ឱនទៅ ដើម្បីធ្វើព្យាយាម ជាគ្រឿងដុត នូវកិលេស ដើម្បីប្រកបរឿយៗ ដើម្បីប្រព្រឹត្តព្យាយាមមិនដាច់ ដើម្បីតាំងទុក នូវព្យាយាមហើយ នេះឈ្មោះថា ជាបង្គោល របស់ចិត្តទី១ ដែលភិក្ខុនោះ លះបង់ហើយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿស៊ប់ ជ្រះថ្លាក្នុងធម៌។បេ។ មិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿស៊ប់ ជ្រះថ្លា ក្នុងសង្ឃ។បេ។ មិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿស៊ប់ ជ្រះថ្លា ក្នុងសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនសង្ស័យ មិនស្ទាក់ស្ទើរ ជឿស៊ប់ ជ្រះថ្លា ក្នុងសិក្ខា ចិត្តរបស់ភិក្ខុនោះ រមែងឱនទៅ។បេ។ នេះឈ្មោះថា បង្គោលនៃចិត្តទី៤ ដែលភិក្ខុនោះ លះបង់ហើយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាមនុស្សមិនខឹងញ័រ មិនមានចិត្តអាក់អន់ មិនមានចិត្ត ដែលទោសគ្របសង្កត់ មិនមានចិត្តរឹងរូស ក្នុងពួកសព្រហ្មចារី។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ជាមនុស្សមិនខឹងញ័រ មិនមានចិត្តអាក់អន់
ID: 636821504562489470
ទៅកាន់ទំព័រ៖