ព្រះត្រៃបិដក ភាគ ២០

មិន​មានចិត្ត​ ​ដែល​ទោស​គ្រប​សង្កត់​ ​មិន​មានចិត្ត​រឹងរូស​ ​ក្នុង​ពួក​សព្រហ្មចារី​ ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​រមែង​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​ ​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​នូវ​ព្យាយាម​។​ ​ចិត្ត​របស់​ភិក្ខុ​ណា​ឱន​ទៅ​ ​ដើម្បី​ធ្វើ​ព្យាយាម​ ​ជា​គ្រឿង​ដុត​ ​នូវ​កិលេស​ ​ដើម្បី​ប្រកប​ព្យា​យា​មរឿយៗ​ ​ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិន​ដាច់​ ​ដើម្បី​តាំង​ទុក​ ​នូវ​ព្យាយាម​ហើយ​ ​នេះ​ឈ្មោះថា​ ​ជា​បង្គោល​ ​របស់​ចិត្ត​ទី៥​ ​ដែល​ភិក្ខុ​នោះ​ ​លះបង់​ហើយ​យ៉ាងនេះ​។​ ​បង្គោល​ ​របស់​ចិត្ត​ទាំង៥ប្រការ​នេះ​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​លះបង់​ហើយ​។​
 [​២៣២​]​ ​ចំណង​របស់​ចិត្ត​ទាំង៥ប្រការ​ ​ដែល​ភិក្ខុ​នោះ​ ​កាត់​ផ្តាច់​ហើយដោយ​ល្អ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ប្រាសចាក​តម្រេក​ ​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុង​កាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ណា​ ​ប្រាសចាក​តម្រេក​ ​ប្រាសចាក​សេចក្តី​ពេញចិត្ត​ ​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​ប្រាសចាក​សេចក្តី​ប្រាថ្នា​ក្នុង​កាម​ ​ចិត្ត​របស់​ភិក្ខុ​នោះ​
ថយ | ទំព័រទី ៣៨៩ | បន្ទាប់
ID: 636821504931800594
ទៅកាន់ទំព័រ៖