ព្រះត្រៃបិដក ភាគ ២០
ធម្មទាយាទសូត្រ ទី៣
[២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។
[២១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកធម៌
(១) របស់តថាគតជាមត៌ក កុំយកអាមិស
(២) ជាមត៌កឡើយ តថាគតមានសេចក្តីអនុគ្រោះ ចំពោះអ្នកទាំងឡាយដូច្នេះថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរយកធម៌ជាមត៌ក
(១) ធម៌ជាមត៌កនេះ បានដល់ធម៌២យ៉ាង គឺ និប្បរិយាយធម៌ ធម៌ជាចំណែកខាងលោកុត្តរធម៌ទាំង៩ មានសោតាបត្តិមគ្គជាដើម១ បរិយាយធម៌ ធម៌ជាចំណែកខាងរបស់បុគ្គល ដែលកំពុងប្រព្រឹត្តធ្វើនូវសីល សមាធិ បញ្ញា ឬឈានសមាបត្តិ ដើម្បីដល់នូវព្រះនិព្វាន១។ (២) អាមិសជាមត៌ក បានដល់អាមិស២យ៉ាងគឺ និប្បរិយាយាមិស បានដល់បច្ច័យទាំង៤ មានចីវរប្បច្ច័យជាដើម១ បរិយាយាមិស បានដល់ទានដ៏សេស មានអន្នទានជាដើម១។ អដ្ឋកថា។
ID: 636821244684945325
ទៅកាន់ទំព័រ៖