ព្រះត្រៃបិដក ភាគ ២០

ទាំង៥ប្រការ​នេះ​ ​បាន​កាត់​ផ្តាច់​ ​នូវ​ចំណង​របស់​ចិត្ត​ទាំង៥ប្រការ​នេះ​។​ ​ភិក្ខុ​នោះ​ឯង​ ​នឹង​ដល់​នូវ​សេចក្តី​ចំរើន​ ​លូតលាស់​ ​ដុះដាល​ ​ក្នុង​សាសនា​នេះ​ ​ដូច្នេះ​ ​នេះ​ទើប​ជា​ឋានៈ​។​
 ​[​២៣៣​]​ ​ភិក្ខុ​នោះ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​ ​ឆន្ទ​សមាធិ​ ​និង​បធាន​សង្ខារ​ ​ចំរើន​នូវ​ឥទ្ធិបាទ​ ​ដែល​ប្រកបដោយ​ ​វីរិយ​សមាធិ​ ​ចិត្ត​សមាធិ​ ​វីមំសា​សមាធិ​ ​និង​បធាន​សង្ខារ​ ​មាន​សេចក្តី​ព្យាយាម​ ​ជា​គំរប់៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ឯង​ ​ប្រកបដោយ​អង្គ១៥​(​១​)​ ​មួយអន្លើដោយ​សេចក្តី​ព្យាយាម​មាំ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​គួរ​ដើម្បី​ទម្លាយ​ ​នូវ​កិលេស​ ​គួរ​ដើម្បី​ត្រាស់​ដឹង​ ​គួរ​ដើម្បី​បាន​នូវ​អរហត្ត​ ​ជា​អនុត្តរធម៌​ ​ដ៏​ក្សេម​ចាក​យោ​គៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស៊ុតមាន់​ទាំងឡាយ៨ក្តី​ ​១០ក្តី​ ​១២ក្តី​ ​ស៊ុតមាន់​ទាំងនោះ​ ​ដែល​មេមាន់​ក្រាប​ដោយ​ប្រពៃ​ហើយ​ ​ធ្វើឲ្យ​កក់ក្តៅ​ ​ដោយ​ប្រពៃ​ហើយ​ ​ឲ្យ​ចាប់​ក្លិន​ជាតិ​មាន់​ ​ដោយ​ប្រពៃ​ហើយ​។​ ​មេមាន់​នោះ​ ​មិនបាច់​មាន​សេចក្តី​ប្រាថ្នា​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​កូនមាន់​ទាំងនេះ​ ​គួរ​ទម្លាយ​ ​នូវ​សម្បក​ស៊ុត​ ​ដោយ​ចុង​ក្រចក​ ​ឬ​ដោយ​ចុង​ចំពុះ​ ​ហើយ​ញាស់​ចេញ​មក​ ​ដោយ​សួស្តី​ ​ដូច្នេះ​ ​ក៏​ពិតមែនហើយ​ ​ប៉ុន្តែ
​(​១​)​ ​អង្គ១៥នោះ​គឺ​ ​រាប់​យក​ចេ​តោ​ខីល​ប្ប​ហាន៥​ ​វិ​និពន្ធ​ប្ប​ហាន៥​ ​ឥទ្ធិបាទ៤​ ​ឱស្សោ​ឡ្ហិ១​ ​ផ្សំគ្នា​ត្រូវជា១៥​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៣៩២ | បន្ទាប់
ID: 636821506111188051
ទៅកាន់ទំព័រ៖