ព្រះត្រៃបិដក ភាគ ២០

ទាំងនោះ​ ​ក៏​កើតឡើង​ដោយ​មិន​លំបាក​ ​អាត្មាអញ​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​នេះ​សោត​ ​ព្រោះហេតុតែ​ចីវរ​ក៏ទេ​ ​អាត្មាអញ​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ ​ព្រោះហេតុតែ​បិណ្ឌបាត​ក៏ទេដែរ​ ​ព្រោះហេតុតែ​សេនាសនៈ​ ​ក៏ទេដែរ​ ​ព្រោះហេតុតែ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ក៏ទេដែរ​ ​តាំងពី​ដួច​ ​អាត្មាអញ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​ដងព្រៃ​នេះ​ ​សតិ​ដែល​មិនបាន​តាំង​មាំ​ ​ក៏​នៅតែ​មិនបាន​តាំង​មាំ​ដដែល​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន​ ​ក៏​នៅតែ​មិន​ខ្ជាប់ខ្ជួន​ដដែល​ ​អាសវៈ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​នៅតែ​មិនទាន់​ដល់​នូវ​កិរិយា​អស់​ទៅ​ដដែល​ ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ ​គឺ​អរហត្ត​ ​ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​អាត្មាអញ​មិនទាន់​បាន​ដល់​ ​ក៏​នៅតែ​មិនទាន់​បាន​ដល់​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​បើ​ដឹង​ ​(​នូវ​កិរិយា​មិនដល់​នូវ​សមណធម៌​យ៉ាងនេះ​ហើយ​)​ ​ត្រូវ​ចេញ​ចាក​ដងព្រៃ​នោះ​ ​មិន​ត្រូវ​នៅ​ ​(​ក្នុង​ដងព្រៃ​នោះ​ឡើយ​)​។​
 [​២៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​អាស្រ័យ​ ​នូវ​ដងព្រៃ​ណាមួយ​ ​កាល​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នូវ​ដងព្រៃ​នោះ​ ​សតិ​ដែល​មិនបាន​តាំង​មាំ​ ​ក៏បាន​តាំង​មាំ​ឡើង​ផង​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន​ ​ក៏បាន​ខ្ជាប់ខ្ជួន​ឡើង​ផង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏បាន​ដល់​នូវ​កិរិយា​អស់​ទៅ​ផង​ ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ ​គឺ​អរហត្ត​ ​ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិនទាន់​ដល់​ ​ក៏បាន​ដល់​តាមលំដាប់​
ថយ | ទំព័រទី ៣៩៧ | បន្ទាប់
ID: 636821507667667076
ទៅកាន់ទំព័រ៖