ព្រះត្រៃបិដក ភាគ ២០

ផង​ ​គ្រឿង​បម្រុង​ជីវិត​ទាំងឡាយ​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ឯណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំងនោះ​ ​ក៏​កើតឡើង​ដោយ​លំបាក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​ដងព្រៃ​នេះ​ ​កាល​អាត្មាអញ​ ​ចូល​មក​អាស្រ័យ​នូវ​ដងព្រៃ​នេះ​ ​សតិ​ដែល​មិនទាន់​បាន​តាំង​មាំ​ ​ក៏បាន​តាំង​មាំ​ឡើង​ផង​ ​ចិត្ត​ដែល​មិនទាន់​បាន​ខ្ជាប់ខ្ជួន​ ​ក៏​ខ្ជាប់ខ្ជួន​ឡើង​ផង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង​ ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ ​គឺ​អរហត្ត​ ​ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិនទាន់​ដល់​ ​អាត្មាអញ​ ​ក៏បាន​ដល់​ ​ដោយលំដាប់​ផង​។​ ​គ្រឿង​បម្រុង​ជីវិត​ទាំងឡាយ​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ឯណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំងនោះ​ ​ក៏​កើតឡើង​ដោយ​លំបាក​។​ ​អាត្មាអញ​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​នេះ​សោត​ ​ព្រោះហេតុតែ​ចីវរ​ក៏ទេ​ ​អាត្មាអញ​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​ ​ព្រោះហេតុតែ​បិណ្ឌបាត​ក៏ទេដែរ​ ​ព្រោះហេតុតែ​សេនាសនៈ​ ​ក៏ទេដែរ​ ​ព្រោះហេតុតែ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ក៏ទេដែរ​ ​តាំងពី​ដួច​ ​អាត្មាអញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​ដងព្រៃ​នេះ​ ​សតិ​ដែល​មិនទាន់​បាន​តាំង​មាំ​ ​
ថយ | ទំព័រទី ៣៩៨ | បន្ទាប់
ID: 636821507938592572
ទៅកាន់ទំព័រ៖