ព្រះត្រៃបិដក ភាគ ២០
ក៏បានតាំងមាំឡើងផង ចិត្តដែលមិនទាន់ខ្ជាប់ខ្ជួន ក៏បានខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ អាត្មាអញ ក៏បានដល់ដោយលំដាប់ផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ បើពិចារណាឃើញ (យ៉ាងនេះ)ហើយ គប្បីនៅក្នុងដងព្រៃនោះ មិនត្រូវចៀសចេញទេ។
[២៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវដងព្រៃណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវដងព្រៃនោះ សតិដែលមិនបានតាំងមាំ ក៏បានតាំងមាំឡើងផង ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏ខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវដងព្រៃនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវដងព្រៃនេះ សតិដែលមិនបានតាំងមាំ
ID: 636821508219598645
ទៅកាន់ទំព័រ៖