ព្រះត្រៃបិដក ភាគ ២០
ក៏បានតាំងមាំឡើងផង ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏ខ្ជាប់ខ្ជួនឡើងផង អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏ដល់នូវកិរិយាអស់ទៅផង ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ ក៏បានដល់ដោយលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីនៅក្នុងដងព្រៃនោះ ដរាបដល់អស់ជីវិត មិនត្រូវចៀសចេញទេ។
[២៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវស្រុកណាមួយ។បេ។ ចូលទៅអាស្រ័យនូវនិគមណាមួយ។បេ។ ចូលទៅអាស្រ័យនូវក្រុងណាមួយ។បេ។ ចូលទៅអាស្រ័យនូវជនបទណាមួយ។បេ។ ចូលទៅអាស្រ័យនូវបុគ្គលណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវបុគ្គលនោះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏នៅតែមិនដល់ដដែល
ID: 636821508538176867
ទៅកាន់ទំព័រ៖