ព្រះត្រៃបិដក ភាគ ២០
គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ អាត្មាអញ ក៏នៅតែមិនដល់ដដែល គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបាច់លាបុគ្គលនោះទេ គប្បីចៀសចេញទៅ ក្នុងចំណែកនៃរាត្រី ឬក្នុងចំណែកនៃថ្ងៃ មិនគប្បីដើរតាម (បុគ្គលនោះ)ឡើយ។
[២៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូលទៅអាស្រ័យ នូវបុគ្គលណាមួយ កាលភិក្ខុនោះ ចូលទៅអាស្រ័យនូវបុគ្គលនោះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល
ID: 636821508837794004
ទៅកាន់ទំព័រ៖