ព្រះត្រៃបិដក ភាគ ២០
ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ ក៏នៅតែមិនទាន់ដល់តាមលំដាប់ គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អាត្មាអញ ចូលមកអាស្រ័យ នូវបុគ្គលនេះ កាលអាត្មាអញ ចូលមកអាស្រ័យនូវបុគ្គលនេះ សតិដែលមិនបានតាំងមាំ ក៏នៅតែមិនបានតាំងមាំដដែល ចិត្តដែលមិនខ្ជាប់ខ្ជួន ក៏នៅតែមិនខ្ជាប់ខ្ជួនដដែល អាសវៈ ដែលមិនទាន់អស់ទៅ ក៏នៅតែមិនទាន់ដល់នូវកិរិយាអស់ទៅដដែល ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់ដល់ អាត្មាអញ ក៏នៅតែមិនទាន់បានដល់តាមលំដាប់ គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក អាត្មាអញចេញចាកផ្ទះ មកបួសនេះសោត ព្រោះហេតុតែចីវរក៏ទេ អាត្មាអញ ចេញចាក
ID: 636821509651080521
ទៅកាន់ទំព័រ៖