ព្រះត្រៃបិដក ភាគ ២០

បរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំងនោះ​ ​ក៏​កើតឡើង​ដោយ​លំបាក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​គប្បី​ពិចារណា​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​បុគ្គល​នេះ​ ​កាល​អាត្មាអញ​ ​ចូល​មក​អាស្រ័យ​នូវ​បុគ្គល​នេះ​ ​សតិ​ដែល​មិនបាន​តាំង​មាំ​ ​ក៏បាន​តាំង​មាំ​ឡើង​ផង​ ​ចិត្ត​ដែល​មិន​ខ្ជាប់ខ្ជួន​ ​ក៏បាន​ខ្ជាប់ខ្ជួន​ឡើង​ផង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​ក៏​ដល់​នូវ​កិរិយា​អស់​ទៅ​ផង​ ​ធម៌​ដ៏​ក្សេម​ចាក​យោ​គៈ​ ​គឺ​អរហត្ត​ ​ជា​ធម៌​ប្រសើរ​បំផុត​ ​ដែល​មិនទាន់​បាន​ដល់​ ​អាត្មាអញ​ ​ក៏បាន​ដល់​តាមលំដាប់​ផង​ ​គ្រឿង​បម្រុង​ជីវិត​ទាំងឡាយ​ ​គឺ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ណា​នេះ​ ​ដែល​បព្វជិត​ ​គប្បី​ប្រមូល​មក​ ​គ្រឿង​បម្រុង​ជីវិត​ទាំងនោះ​ ​ក៏​កើតឡើង​ដោយ​លំបាក​ ​អាត្មាអញ​ ​ចេញ​ចាក​ផ្ទះ​ ​មក​បួស​នេះ​សោត​ ​ព្រោះហេតុតែ​ចីវរ​ក៏ទេ​ ​អាត្មាអញ​ ​ចេញ​ចាក​ផ្ទះ​មក​បួស​ ​ព្រោះហេតុតែ​បិណ្ឌបាត​ក៏ទេដែរ​ ​ព្រោះហេតុតែ​សេនាសនៈ​ក៏ទេដែរ​ ​ព្រោះហេតុតែ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ក៏ទេដែរ​ ​តាំងពី​ដួច​ ​អាត្មាអញ​ ​ចូល​មក​អាស្រ័យ​ ​នូវ​បុគ្គល​នេះ​ ​សតិ​ដែល​មិនបាន​តាំង​មាំ​ ​ក៏បាន​តាំង​មាំ​ឡើង​ផង​ ​ចិត្ត​ដែល​មិនបាន​ខ្ជាប់ខ្ជួន​ ​ក៏បាន​ខ្ជាប់ខ្ជួន​ឡើង​ផង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​អស់​ទៅ​ ​
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 636821510227423486
ទៅកាន់ទំព័រ៖