ព្រះត្រៃបិដក ភាគ ២០
ធម៌ដ៏ក្សេមចាកយោគៈ គឺអរហត្ត ជាធម៌ប្រសើរបំផុត ដែលមិនទាន់បានដល់ អាត្មាអញ ក៏បានដល់តាមលំដាប់ផង គ្រឿងបម្រុងជីវិតទាំងឡាយ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារណានេះ ដែលបព្វជិត គប្បីប្រមូលមក គ្រឿងបម្រុងជីវិតទាំងនោះ ក៏កើតឡើងដោយមិនលំបាក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទោះបីបុគ្គលនោះ បណ្តេញចេញក៏ដោយ ត្រូវតែដើរតាម មិនត្រូវចៀសចេញចាកបុគ្គលនោះ ដរាបដល់អស់ជីវិត។ លុះព្រះមានព្រះភាគ បានសំដែងវនបត្ថសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។
ចប់ វនបត្ថសូត្រ ទី៧។
ID: 636821510768284422
ទៅកាន់ទំព័រ៖