ព្រះត្រៃបិដក ភាគ ២០
[២២] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគតបរិភោគស្រេច ឃាត់លែងទទួលទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតរបស់តថាគត នៅសល់ច្រើន ជារបស់គួរចាក់ចោលជាធម្មតា។ គ្រានោះ មានភិក្ខុពីររូបមកដល់ កំពុងមានសេចក្តីស្រេកឃ្លានគ្របសង្កត់ជាខ្លាំង តថាគត ក៏ពោលទៅនឹងភិក្ខុទាំងពីររូបនោះ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតបរិភោគស្រេច ឃាត់លែងទទួលទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតរបស់តថាគតនេះ នៅសល់ច្រើន ជារបស់គួរចាក់ចោលជាធម្មតា បើអ្នកទាំងឡាយចង់ឆាន់ ចូរឆាន់ចុះ បើអ្នកទាំងឡាយ មិនឆាន់ទេ តថាគត នឹងចាក់ចោល ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់ចោល ក្នុងទឹកដែលគ្មានសត្វ ឥឡូវនេះ។ បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុ១រូបគិតថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច ឃាត់លែងទទួលទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតនេះរបស់ព្រះមានព្រះភាគ នៅសល់ច្រើន ជារបស់គួរចាក់ចោលជាធម្មតា បើពួកយើងនឹងមិនឆាន់ ព្រះមានព្រះភាគ នឹង
ID: 636821245219725913
ទៅកាន់ទំព័រ៖