ព្រះត្រៃបិដក ភាគ ២០

កិលេស​សញ្ញា​ទាំងឡាយ​ ​មិនបាន​ជាប់​តាម​ ​នូវ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​ដែល​ប្រាសចាក​កាម​ទាំងឡាយ​ ​មិន​មាន​សេចក្តី​ងឿងឆ្ងល់​ ​ផ្តាច់​បង់​នូវ​សេចក្តី​ស្តាយក្រោយ​ ​និង​ការ​រពឹសដៃ​ជើង​ ​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ក្នុង​ភព​តូច​ ​និង​ភព​ធំ​យ៉ាងណា​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​(​១​)​ ​រមែង​ប្រព្រឹត្តទៅ​តាម​បុរស​ ​ព្រោះ​មាន​សភាវៈ​ណា​ជាហេតុ​ ​សេចក្តី​ដែល​បុគ្គល​គប្បី​ត្រេកអរ​ ​គប្បី​ពោល​ ​គប្បី​ប្រកាន់​ ​(​ថា​អញ​ ​ថា​យើង​)​ ​បើ​មិន​មាន​ក្នុង​សភាវៈ​នុ៎ះ​ទេ​ ​សេចក្តី​មិន​ត្រេកអរ​ជាដើម​នុ៎ះឯង​ ​ហៅថា​ ​ទីបំផុត​នៃ​រាគានុស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​បដិ​ឃានុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​ទិ​ដ្ឋានុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​មា​នា​នុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​ភវ​រាគានុស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​អ​វិ​ជ្ជានុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​ការ​កាន់ដំបង​ ​កាន់​សស្ត្រា​ ​ជម្លោះ​ ​បង្កហេតុ​ ​ទាស់ទែង​ ​ពោល​ពាក្យ​ស៊កសៀត​ ​ថា​ឯង​ ​ថា​ម៉ឹង​ ​និង​ពាក្យ​មុសាវាទ​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​នេះ​ ​រមែង​រលត់​ទៅវិញ​ ​ដោយ​មិន​សេសសល់​ក្នុង​សភាវៈ១២នុ៎ះ​។​ ​លុះ​ព្រះ​សុគត​ ​ទ្រង់​ត្រាស់​ដូច្នេះហើយ​ ​ក៏​ក្រោក​ចាក​អាសនៈ​ ​ហើយ​ទ្រង់​ស្តេច​ចូល​ទៅកាន់​វិហារ​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សញ្ញា​ដែល​ប្រកប​ដោយ​ប​បញ្ច​ធម៌​ ​៣ប្រការ​ ​គឺ​តណ្ហា​ ​មានះ​ ​ទិដ្ឋិ​។​
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636821513996949091
ទៅកាន់ទំព័រ៖