ព្រះត្រៃបិដក ភាគ ២០

 [​២៤៦​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​របស់​យើង​ទាំងឡាយ​ ​សំដែង​ឧទ្ទេស​នេះ​ ​ដោយ​បំប្រួញ​ ​មិនបាន​ចែក​អត្ថ​ដោយ​ពិស្តារ​ថា​ ​ម្នាល​ភិក្ខុ​ ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​ ​រមែង​ប្រព្រឹត្តទៅ​តាម​បុរស​ ​ព្រោះ​មាន​សភាវៈ​ណា​ជាហេតុ​ ​សេចក្តី​ដែល​បុគ្គល​គប្បី​ត្រេកអរ​ ​គប្បី​ពោល​ ​គប្បី​ប្រកាន់​ ​(​ថា​អញ​ ​ថា​យើង​)​ ​បើ​មិន​មាន​ក្នុង​សភាវៈ​នុ៎ះ​ទេ​ ​សេចក្តី​មិន​ត្រេកអរ​ជាដើម​នុ៎ះឯង​ ​ហៅថា​ ​ទីបំផុត​នៃ​រាគានុស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​បដិ​ឃានុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​ទិ​ដ្ឋានុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​មា​នា​នុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​ភវ​រាគានុស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​អ​វិ​ជ្ជានុ​ស័យ​ ​ហៅថា​ ​ទីបំផុត​នៃ​ការ​កាន់ដំបង​ ​កាន់​សស្ត្រា​ ​ជម្លោះ​ ​បង្កហេតុ​ ​ទាស់ទែង​ ​ពោល​ពាក្យ​ ​ស៊កសៀត​ ​ថា​ឯង​ ​ថា​ម៉ឹង​ ​និង​ពាក្យ​មុសា​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​នេះ​ ​រមែង​រលត់​ទៅវិញ​ ​មិន​សេសសល់​ ​ក្នុង​សភាវៈ​នុ៎ះ​ ​ដូច្នេះហើយ​ ​ក៏​ស្រាប់តែ​ស្តេច​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ទៅ​ ​ភិក្ខុ​ណា​ហ្ន៎​ ​គប្បី​ចែក​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយ​បំប្រួញ​ ​មិន​ចែក​អត្ថ​ឲ្យ​ពិស្តារ​នេះ​ ​ឲ្យ​ពិស្តារ​ទៅ​បាន​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​មហា​ក​ច្ចា​នៈ​ ​
ថយ | ទំព័រទី ៤១២ | បន្ទាប់
ID: 636821514254133801
ទៅកាន់ទំព័រ៖