ព្រះត្រៃបិដក ភាគ ២០

អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ទៅ​ ​ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​កាលបើ​ព្រះមានព្រះភាគ​របស់​យើង​ទាំងឡាយ​ ​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​យើង​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​របស់​យើង​ ​សំដែង​ឧទ្ទេស​នេះ​ ​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​បាន​ចែក​សេចក្តី​ដោយ​ពិស្តារ​ថា​ ​ម្នាល​ភិក្ខុ​ ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​ ​រមែង​ប្រព្រឹត្តទៅ​តាម​បុរស​ ​ព្រោះ​មាន​សភាវៈ​ណា​ជាហេតុ​ ​សូម្បី​សេចក្តី​ដែល​បុគ្គល​គប្បី​ត្រេកអរ​ ​បើ​មិន​មាន​ក្នុង​សភាវៈ​នុ៎ះ​ទេ​។​បេ​។​ ​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​នេះ​ ​តែង​រលត់​ទៅវិញ​ ​ដោយ​មិន​សេសសល់​ក្នុង​សភាវៈ​នុ៎ះ​ ​ដូច្នេះហើយ​ ​ក៏​ស្រាប់តែ​ស្តេច​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ទៅ​ ​ភិក្ខុ​ណា​ហ្ន៎​ ​គប្បី​ចែក​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយដោយ​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ឲ្យ​ពិស្តារ​នេះ​ ​ឲ្យ​ពិស្តារ​ទៅ​បាន​ ​ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​យើង​ទាំងអស់គ្នា​នេះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ទៀត​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​នេះ​ ​ព្រះ​សាស្តា​ទ្រង់​សរសើរ​ ​ទាំង​ពួក​សព្រហ្មចារី​ ​ជា​អ្នកប្រាជ្ញ​ក៏​សរសើរ​ដែរ​ ​មានតែ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​នេះ​ ​ទើប​អាច​នឹង​ចែក​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​សេចក្តី​បំប្រួញ​ ​មិនទាន់​បាន​ចែក​សេចក្តី​ឲ្យ​ពិស្តារ​ ​ឲ្យ​ពិស្តារ​ទៅ​បាន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​
ថយ | ទំព័រទី ៤១៤ | បន្ទាប់
ID: 636821516730685451
ទៅកាន់ទំព័រ៖