ព្រះត្រៃបិដក ភាគ ២០
ទាំងឡាយ ចូលទៅរកមហាកច្ចានៈដ៏មានអាយុនោះ លុះចូលទៅដល់ហើយ គប្បីសាកសួរនូវសេចក្តីនេះ នឹងមហាកច្ចានៈដ៏មានអាយុថា សូមមហាកច្ចានៈដ៏មានអាយុចែក (សេចក្តីនេះឲ្យទាន)។
[២៤៧] មហាកច្ចានៈដ៏មានអាយុឆ្លើយថា ម្នាលអាវុសោ ដូចបុរសជាអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ដើរទៅកាន់ទីស្វែងរកខ្លឹមឈើ ហើយដើរហួសខ្លឹមឈើធំ ដែលនៅក្នុងទីនោះ ដើរហួសគល់ និងដើម ហើយសំគាល់ថា គួរស្វែងរកខ្លឹមត្រង់មែក នឹងសន្លឹកទៅវិញ មានឧបមាយ៉ាងណា សេចក្តីឧបមេយ្យនេះ ក៏យ៉ាងនោះដែរ កាលបើព្រះសាស្តា គង់ក្នុងទីចំពោះមុខ នៃលោកដ៏មានអាយុទាំងឡាយ លោកទាំងឡាយ ដើរហួសព្រះមានព្រះភាគនោះ ហើយសំគាល់ថា គប្បីសួរសេចក្តីនេះនឹងខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគនោះ តែងទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ព្រះតថាគតនោះ មានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌មិនវិបរិតកើតហើយ ព្រះអង្គជាបុរសដ៏ប្រសើរ ព្រះអង្គជាអ្នកពោលនូវធម៌ អ្នកប្រាប់នូវធម៌ អ្នកបង្អោននូវប្រយោជន៍ អ្នកឲ្យនូវសេចក្តីប្រតិបត្តិ ដើម្បីត្រាស់ដឹងនូវព្រះនិព្វាន ឈ្មោះអមតៈ ជាម្ចាស់នៃធម៌ កាលនេះជាកាលគួរដល់ព្រះតថាគតនុ៎ះហើយ លោកទាំងឡាយ គប្បីសាកសួរ
ID: 636821517066354651
ទៅកាន់ទំព័រ៖