ព្រះត្រៃបិដក ភាគ ២០

ណា​ ​ប​បញ្ច​ធម៌​ធ្វើឲ្យ​យឺតយូរ​នូវ​អារម្មណ៍​នោះ​ ​ប​បញ្ច​ធម៌​ធ្វើឲ្យ​យឺតយូរ​នូវ​អារម្មណ៍​ណា​ ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​ ​តែង​គ្រប​សង្កត់​នូវ​បុរស​ ​ព្រោះ​មាន​អារម្មណ៍​នោះ​ ​ជាហេតុ​ ​(​សហជាត​ធម៌​ទាំងឡាយ​)​ ​ក្នុង​អារម្មណ៍​ ​ដែលគេ​គប្បី​ដឹង​ដោយចិត្ត​ ​ជា​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​បណ្ឌិត​គប្បី​យល់តាម​ន័យ​នេះ​ចុះ​។​ ​ម្នាល​អាវុសោ​ ​កាលបើ​ចក្ខុប្រសាទ​ ​រូប​បា​រម្ម​ណ៍​ ​និង​ចក្ខុវិញ្ញាណ​មាន​ហើយ​ ​បុរស​នោះ​ឯង​ ​នឹង​ធ្វើឲ្យ​ប្រាកដ​ ​នូវ​ ​ផស្ស​ប្ប​ញ្ញ​ត្តិ​ ​បាន​ ​ហេតុនេះ​ ​មាន​មែន​ ​កាលបើ​ ​ផស្ស​ប្ប​ញ្ញ​ត្តិ​ ​មាន​ហើយ​ ​នឹង​ធ្វើឲ្យ​ប្រាកដ​នូវ​ ​វេទនា​បញ្ញត្តិ​ ​បាន​ ​ហេតុនេះ​មាន​មែន​ ​កាលបើ​ ​វេទនា​បញ្ញត្តិ​ ​មាន​ហើយ​ ​នឹង​ធ្វើឲ្យ​ប្រាកដ​នូវ​ ​សញ្ញា​បញ្ញត្តិ​ ​បាន​ ​ហេតុនេះ​មាន​មែន​ ​កាលបើ​ ​សញ្ញា​បញ្ញត្តិ​ ​មាន​ហើយ​ ​នឹង​ធ្វើឲ្យ​ប្រាកដ​នូវ​ ​វិត​ក្ក​ប្ប​ញ្ញ​ត្តិ​ ​បាន​ ​ហេតុនេះ​មាន​មែន​ ​កាលបើ​ ​វិត​ក្ក​ប្ប​ញ្ញ​ត្តិ​ ​មាន​ហើយ​ ​នឹង​ធ្វើឲ្យ​ប្រាកដ​នូវ​ ​ប​បញ្ច​សញ្ញា​សង្ខា​សមុ​ទាច​រណ​ប្ប​ញ្ញ​ត្តិ​ ​គឺ​សំដែង​នូវ​ការ​គ្រប​សង្កត់​ ​នូវ​ចំ​ណែ​ក​នៃ​ប​បញ្ច​សញ្ញា​បាន​ ​ហេតុនេះ​មាន​មែន​។​ ​ម្នាល​អាវុសោ​ ​កាលបើ​សោត​ប្រសាទ​ ​និង​សទ្ទារម្មណ៍​ ​មាន​ហើយ​ ​បុរស​នោះ​ឯង​.​.​.​។​ ​កាលបើ​ឃានប្រសាទ​ ​និង​គន្ធារម្មណ៍​ ​មាន​ហើយ​.​.​.​។​ ​កាលបើ​ជិវ្ហា​ប្រសាទ​ ​និង​រសារម្មណ៍​ ​មាន​ហើយ​.​.​.​។​ ​កាលបើ​កាយ​ប្រសាទ​ ​និង​ផោដ្ឋព្វារម្មណ៍​ ​មាន​ហើយ​.​.​.​។​ ​កាល​បើ​ភវ​ង្គ​ចិត្ត​ ​ធម្មារម្មណ៍​ ​និង​មនោវិញ្ញាណ​ ​មាន​ហើយ​ ​បុរស​នោះ​ឯង​ ​នឹង​ធ្វើ​
ថយ | ទំព័រទី ៤១៩ | បន្ទាប់
ID: 636821518117284760
ទៅកាន់ទំព័រ៖