ព្រះត្រៃបិដក ភាគ ២០

ចាក់ចោល​ឥឡូវនេះ​ ​ក្នុង​ទី​ដែល​គ្មាន​ស្មៅ​ស្រស់​ ​ឬ​នឹង​ចាក់ចោល​ក្នុងទឹក​ ​ដែល​គ្មាន​សត្វ​ ​នេះ​ជា​ព្រះពុទ្ធដីកា​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហើយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​យក​ធម៌​របស់​តថាគត​ជា​មត៌ក​ ​កុំ​យក​អាមិស​ជា​មត៌ក​ឡើយ​ ​ឯ​បិណ្ឌបាត​នេះ​ ​ក៏​ជា​អាមិស​មួយ​ដែរ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​កុំ​បរិភោគ​បិណ្ឌបាត​នេះ​ឡើយ​ ​នឹង​ទ្រាំអត់​សេចក្តី​ស្រេកឃ្លាន​នេះ​ ​ឲ្យអស់​មួយ​យប់​ ​មួយថ្ងៃ​ទៅចុះ​។​ ​ភិក្ខុ​នោះ​ ​ក៏​មិន​ឆាន់​បិណ្ឌបាត​នោះ​ឡើយ​ ​ហើយ​ទ្រាំអត់​សេចក្តី​ស្រេកឃ្លាន​នោះ​ ​អស់​មួយ​យប់​ ​មួយថ្ងៃ​យ៉ាងនេះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទីពីរ​ ​គិត​យ៉ាងនេះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សោយ​ស្រេច​ ​ឃាត់​លែង​ទទួល​ទៀត​ ​គ្រប់គ្រាន់​បរិបូណ៌​ ​ឆ្អែត​ស្កប់ស្កល់​ ​គួរ​តាម​ប្រមាណ​ហើយ​ ​ឯ​បិណ្ឌបាត​នេះ​ ​របស់​ព្រះមានព្រះភាគ​ ​ក៏​នៅសល់​ច្រើន​ ​ជា​របស់​គួរ​ចាក់ចោល​ជា​ធម្មតា​ ​បើ​ពួក​យើង​មិន​ឆាន់​ទេ​ ​ព្រះមានព្រះភាគ​ ​នឹង​ទ្រង់​ចាក់ចោល​ឥឡូវនេះ​ ​ក្នុង​ទី​ដែល​គ្មាន​ស្មៅ​ស្រស់​ ​ឬ​នឹង​ចាក់ចោល​ក្នុងទឹក​ ​ដែល​គ្មាន​សត្វ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​គួរ​ឆាន់ចង្ហាន់​បិណ្ឌបាត​នេះ​ ​ឲ្យ​បាត់​សេចក្តី​ស្រេកឃ្លាន​ ​នឹង​បាន​ប្រព្រឹត្តទៅ​អស់​មួយ​យប់​ ​មួយថ្ងៃ​នេះឯង​។​ ​ភិក្ខុ​នោះ​ ​ក៏​ឆាន់ចង្ហាន់​បិណ្ឌបាត​នោះ​ ​បាន​បន្ទោបង់​សេចក្តី​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636821245462779815
ទៅកាន់ទំព័រ៖