ព្រះត្រៃបិដក ភាគ ២០
កាលបើឃានប្រសាទ និងគន្ធារម្មណ៍ មិនមានហើយ...។ កាលបើជិវ្ហាប្រសាទ និងរសារម្មណ៍ មិនមានហើយ...។ កាលបើកាយប្រសាទ និងផោដ្ឋព្វារម្មណ៍ មិនមានហើយ...។ កាលបើភវង្គចិត្តមិនមាន ធម្មារម្មណ៍មិនមាន និងមនោវិញ្ញាណមិនមានហើយ នឹងធ្វើឲ្យប្រាកដ នូវផស្សប្បញ្ញត្តិបាន ហេតុនេះ មិនមានឡើយ កាលបើផស្សប្បញ្ញត្តិមិនមានហើយ នឹងធ្វើឲ្យប្រាកដនូវវេទនាបញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើវេទនាបញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវសញ្ញាបញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើសញ្ញាបញ្ញត្តិមិនមានហើយ នឹងធ្វើឲ្យប្រាកដនូវវិតក្កប្បញ្ញត្តិបាន ហេតុនេះមិនមានឡើយ កាលបើវិតក្កប្បញ្ញត្តិ មិនមានហើយ នឹងធ្វើឲ្យប្រាកដនូវបបញ្ចសញ្ញាសង្ខាសមុទាចរណប្បញ្ញត្តិបាន ហេតុនេះមិនមានឡើយ។ ម្នាលអាវុសោ ព្រះមានព្រះភាគរបស់យើងទាំងឡាយ ទ្រង់សំដែងនូវឧទ្ទេសណា ដោយសេចក្តីបំប្រួញ មិនទាន់ចែកសេចក្តីដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា រមែងគ្របសង្កត់នូវបុរស ព្រោះមានសភាវៈណាជាហេតុ សេចក្តីដែលបុគ្គលគប្បីត្រេកអរ បើមិនមានក្នុងសភាវៈនុ៎ះទេ។បេ។ អកុសលធម៌ ដ៏លាមកទាំងឡាយនេះ រមែងរលត់ទៅ ដោយមិនសេសសល់ ក្នុង
ID: 636821518605582689
ទៅកាន់ទំព័រ៖