ព្រះត្រៃបិដក ភាគ ២០

ក្នុង​សភាវៈ​នុ៎ះ​ ​ដូច្នេះហើយ​ ​ក៏​ស្រាប់តែ​ស្តេច​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ទៅ​ ​ភិក្ខុ​ណា​ហ្ន៎​ ​គប្បី​នឹង​ចែក​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយ​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ ​ឲ្យ​ពិស្តារ​នេះ​ ​ឲ្យ​ពិស្តារ​ទៅ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​នេះឯង​ ​ព្រះ​សាស្តា​ទ្រង់​សរសើរ​ ​ទាំង​ពួក​សព្រហ្មចារី​ ​ជា​អ្នកប្រាជ្ញ​ ​ក៏​សរសើរ​ដែរ​ ​មានតែ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​នេះ​ ​ទើបនឹង​អាច​ចែក​សេចក្តី​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ដោយ​បំប្រួញ​ ​មិនទាន់​ចែក​អត្ថ​ឲ្យ​ពិស្តារ​ ​ឲ្យ​ពិស្តារ​ទៅ​បាន​ ​បើ​ដូច្នោះ​ ​គួរ​យើង​ទាំងឡាយ​ ​ចូល​ទៅ​រកម​ហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សាកសួរ​សេចក្តី​នេះ​ ​នឹង​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទើប​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​ ​នាំគ្នា​ចូល​ទៅ​រកម​ហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​សាកសួរ​សេចក្តី​នេះ​ ​នឹង​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​បាន​ចែក​សេចក្តី​ដោយ​អាការ​ទាំងនេះ​ ​ដោយបទ​ទាំងនេះ​ ​ដោយ​ព្យញ្ជនៈ​ទាំងនេះ​ ​ដល់​យើង​ទាំងឡាយ​នោះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សរសើរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ៤២៤ | បន្ទាប់
ID: 636821519527195403
ទៅកាន់ទំព័រ៖