ព្រះត្រៃបិដក ភាគ ២០

យ៉ាងណា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​មាន​ជាតិ​ជា​អ្នក​រិះ​រំពឹង​ ​មាន​សភាព​ជា​បណ្ឌិត​ ​គប្បី​កំណត់​នូវ​សេចក្តី​នៃ​ធម្មបរិយាយ​នេះ​ ​ដោយ​បញ្ញា​ក្នុង​កាលណា​ ​ក៏បាន​នូវ​ភាវៈ​ ​ជា​អ្នកមាន​ចិត្តរីករាយ​ផង​ ​បាន​នូវ​សេចក្តី​ជ្រះថ្លា​នៃ​ចិត្ត​ផង​ ​(​ក្នុង​កាលណោះ​)​ ​ដូច្នោះឯង​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម្មបរិយាយ​នេះ​ ​ឈ្មោះ​ដូចម្តេច​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នកចាំ​ទុក​នូវ​សេចក្តី​នោះ​ថា​ ​ធម្មបរិយាយ​នេះ​ ​ឈ្មោះ​មធុ​បិណ្ឌិក​បរិយាយ​ដូច្នេះ​ចុះ​។​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ពេញចិត្ត​ ​ត្រេកអរ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​មធុ​បិណ្ឌិក​សូត្រ​ ​ទី៨​។​

ថយ | ទំព័រទី ៤២៦ | បន្ទាប់
ID: 636821520603956990
ទៅកាន់ទំព័រ៖