ព្រះត្រៃបិដក ភាគ ២០

កាម​វិតក្កៈ​នោះ​ឯង​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង​ ​និង​បុគ្គល​ដទៃ​ផង​ ​(​កាម​វិតក្កៈ​នេះ​)​ ​ជា​ធម៌​ធ្វើ​បញ្ញា​ឲ្យ​រលត់​ ​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ពិចារណា​ឃើញថា​ ​កាម​វិតក្កៈ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​ខ្លួន​ដូច្នេះ​ ​ក៏​កាម​វិតក្កៈ​នោះ​ ​ដល់​នូវ​សេចក្តី​វិនាស​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ទើបតែ​ពិចារណា​ឃើញថា​ ​កាម​វិតក្កៈ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ដូច្នេះ​ ​ក៏​កាម​វិតក្កៈ​នោះ​ ​ដល់​នូវ​សេចក្តី​វិនាស​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​ទើបតែ​ពិចារណា​ឃើញថា​ ​កាម​វិតក្កៈ​នេះ​ ​តែង​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង​ ​និង​បុគ្គល​ដទៃ​ ​ដូច្នេះ​ ​ក៏​កាម​វិតក្កៈ​នោះ​ ​ដល់​នូវ​សេចក្តី​វិនាស​ទៅ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពិចារណា​ឃើញថា​ ​កាម​វិតក្កៈ​នេះ​ ​ជា​ធម៌​ធ្វើ​បញ្ញា​ឲ្យ​រលត់​ ​ជា​ចំណែក​នៃ​សេចក្តី​ចង្អៀតចង្អល់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ដូច្នេះ​ ​កាម​វិតក្កៈ​នោះ​ ​ដល់​នូវ​សេចក្តី​វិនាស​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​តថាគត​នោះ​ ​លះបង់​ ​គឺ​បន្ទោបង់​នូវ​កាម​វិតក្កៈ​ ​ដែល​កើត​ឡើង​ហើយ​ៗ​ ​ធ្វើ​កាម​វិតក្កៈ​នោះ​ ​មិន​ឲ្យ​សេសសល់​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ជា​អ្នកជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស
ថយ | ទំព័រទី ៤២៨ | បន្ទាប់
ID: 636821521257434367
ទៅកាន់ទំព័រ៖