ព្រះត្រៃបិដក ភាគ ២០

ស្រេកឃ្លាន​ ​បាត់​អស់កំឡាំង​ ​ប្រព្រឹត្តទៅ​អស់​មួយ​យប់​ ​មួយថ្ងៃ​នោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ឆាន់ចង្ហាន់​បិណ្ឌបាត​នោះ​ ​បាន​បន្ទោបង់​សេចក្តី​ស្រេកឃ្លាន​ ​បាត់​អស់កំឡាំង​ ​ប្រព្រឹត្តទៅ​អស់​មួយ​យប់​ ​មួយថ្ងៃ​នោះ​ឯង​ ​ក៏​មិនជា​អ្វី​។​ ​ឯ​ភិក្ខុ​ទីមួយ​នោះ​ឯង​ ​គួរ​ជាទី​បូជា​ដោយ​វិសេស​ផង​ ​ជាទី​សរសើរ​របស់​តថាគត​ផង​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​ការ​មិន​ឆាន់ចង្ហាន់​បិណ្ឌបាត​នោះ​ ​អាច​ធ្វើឲ្យ​ភិក្ខុ​នោះ​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ប្រាថ្នា​តិច​ ​ដើម្បី​សេចក្តី​សន្តោស​ ​ដើម្បី​មានចិត្ត​ផូរផង់​ ​ដើម្បី​ជា​មនុស្ស​ដែលគេ​ចិញ្ចឹម​ងាយ​ ​ដើម្បី​ប្រារព្ធ​នូវ​ព្យាយាម​ ​អស់កាលដ៏យូរ​អង្វែង​ទៅ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ក្នុង​ធម្មវិន័យ​នេះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​យក​ធម៌​របស់​តថាគត​ជា​មត៌ក​ ​កុំ​យក​អាមិស​ជា​មត៌ក​ឡើយ​ ​តថាគត​ ​មាន​សេចក្តី​អនុគ្រោះ​ ​ចំពោះ​អ្នក​ទាំងឡាយ​ ​ដូច្នេះ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ពួក​សាវ័ក​របស់​តថាគត​ ​គួរ​ជា​អ្នក​យក​ធម៌​ជា​មត៌ក​ ​កុំ​យក​អាមិស​ជា​មត៌ក​ឡើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះពុទ្ធដីកា​នេះ​ ​លុះ​ព្រះ​សុគត​ ​មាន​ព្រះពុទ្ធដីកា​នេះ​ចប់ហើយ​ ​ក៏​ទ្រង់​ស្តេច​ក្រោក​ចាក​អាសនៈ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​វិហារ​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636821245713474154
ទៅកាន់ទំព័រ៖