ព្រះត្រៃបិដក ភាគ ២០
ម្នាលភិក្ខុទាំងឡាយ ទើបតថាគតនោះឯង លះបង់ គឺបន្ទោបង់ នូវវិហឹសាវិតក្កៈ ដែលកើតឡើងហើយៗ ធ្វើវិហឹសាវិតក្កៈនោះ មិនឲ្យសេសសល់នៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអារម្មណ៍ដ៏ច្រើន ដោយអាការណាៗ ចិត្តក៏បង្អោនទៅកាន់អារម្មណ៍នោះ ដោយអាការនោះៗ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវកាមវិតក្កៈឲ្យច្រើនហើយ ក៏ឈ្មោះថា លះបង់នូវនេក្ខម្មវិតក្កៈ បើធ្វើនូវកាមវិតក្កៈឲ្យច្រើនហើយ ចិត្តរបស់ភិក្ខុនោះ នឹងឱនទៅដើម្បីកាមវិតក្កៈ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ (ត្រិះរិះរឿយៗ ពិចារណារឿយៗ) នូវព្យាបាទវិតក្កៈ...។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវវិហឹសាវិតក្កៈឲ្យច្រើនហើយ ឈ្មោះថា លះបង់នូវអវិហឹសាវិតក្កៈ បើធ្វើនូវវិហឹសាវិតក្កៈឲ្យច្រើនហើយ ចិត្តរបស់ភិក្ខុនោះ នឹងឱនទៅដើម្បីវិហឹសាវិតក្កៈ។ ម្នាលភិក្ខុទាំងឡាយ ដូចជាគង្វាលគោ រក្សាគោទាំងឡាយ ក្នុងទីចង្អៀត ដោយសំណាបក្នុងសរទសម័យ គឺខែជាខាងចុង នៃវស្សានរដូវ គង្វាលគោនោះ វាយគោ កៀងប្រមូលនូវគោទាំងឡាយ អំពីទីចង្អៀតនោះៗ ដោយដំបង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា គង្វាលគោនោះ ឃើញនូវទោស គឺការ
ID: 636821521724781097
ទៅកាន់ទំព័រ៖