ព្រះត្រៃបិដក ភាគ ២០

សម្លាប់​ ​ការ​ចាប់ចង​ ​សេចក្តី​វិនាស​ ​និង​ពាក្យ​តិះដៀល​ ​ព្រោះតែ​គោ​ស៊ី​ស្រូវ​របស់​បុគ្គល​ដទៃ​នោះ​ជាហេតុ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​នូវ​ទោស​ដ៏​ថោកទាប​ ​សៅហ្មង​ ​របស់​អកុសលធម៌​ទាំងឡាយ​ ​និង​អានិសង្ស​ខាង​សេចក្តី​ផូរផង់​ ​ក្នុង​នេក្ខម្មៈ​ ​របស់​កុសលធម៌​ទាំងឡាយ​ ​យ៉ាងនោះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​តថាគត​នោះ​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​នូវ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​ ​យ៉ាងនេះ​ហើយ​ ​នេ​ក្ខម្ម​វិតក្កៈ​កើតឡើង​ ​តថាគត​ ​តែង​ដឹង​ច្បាស់​ ​យ៉ាងនេះ​ថា​ ​នេក្ខម្មៈ​វិតក្កៈ​នេះ​ ​កើតឡើង​ ​ដល់​អាត្មាអញ​ហើយ​ ​នេ​ក្ខម្ម​វិតក្កៈ​នោះ​ឯង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ទេ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ទេ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង​ ​និង​បុគ្គល​ដទៃ​ទេ​ ​ជា​វិតក្កៈ​ ​ធ្វើ​បញ្ញា​ឲ្យ​ចំរើន​ ​ជា​ចំណែក​ ​នៃ​សេចក្តី​មិន​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើទុកជា​តថាគត​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​នេ​ក្ខម្ម​វិតក្កៈ​នោះ​ ​អស់​មួយ​រាត្រី​ ​តថាគត​ ​ក៏​មិនបាន​ឃើញ​ភ័យ​ ​ព្រោះ​មា​ននេ​ក្ខម្ម​វិតក្កៈ​នោះ​ជាហេតុ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើទុកជា​តថាគត​ ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​នេ​ក្ខម្ម​វិតក្កៈ​នោះ​ ​អស់១ថ្ងៃ​ ​ក៏​តថាគត​ ​មិនបាន​ឃើញ​នូវ​ភ័យ​ ​ព្រោះ​មា​ននេ​ក្ខម្ម​វិតក្កៈ​នោះ​ជាហេតុ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​
ថយ | ទំព័រទី ៤៣១ | បន្ទាប់
ID: 636821521973315313
ទៅកាន់ទំព័រ៖