ព្រះត្រៃបិដក ភាគ ២០

បើទុកជា​តថាគត​ ​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​នូវ​នេ​ក្ខម្ម​វិតក្កៈ​នោះ​ ​អស់​យប់​ ​និង​ថ្ងៃ​ ​ក៏​តថាគត​ ​មិនបាន​ឃើញ​ភ័យ​ ​ព្រោះ​មា​ននេ​ក្ខម្ម​វិតក្កៈ​នោះ​ជាហេតុ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​នោះ​ឯង​ ​គិតថា​ ​កាល​តថាគត​ ​កំពុង​ត្រិះ​រិះ​រឿយ​ៗ​ ​ពិ​ចារ​ណា​រឿយ​ៗ​ ​យូរ​ពេក​ទៅ​ ​កាយ​ក៏​លំបាក​ ​កាលបើ​កាយ​លំបាក​ហើយ​ ​ចិត្ត​ក៏​រួញរា​ ​កាលបើ​ចិត្តរួញរា​ហើយ​ ​ចិត្ត​ក៏​ឆ្ងាយ​អំពី​សមាធិ​ ​ទើប​ដម្កល់​ចិត្ត​ឲ្យ​នឹង​នៅតែ​ខាងក្នុង​ ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ ​ធ្វើ​ចិត្ត​ឲ្យ​មាន​អារម្មណ៍​តែមួយ​ ​តាំងចិត្ត​ឲ្យ​មាំ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​តថាគត​ឃាត់ចិត្ត​ថា​ ​ចិត្ត​របស់​តថាគត​ ​កុំ​រវើរវាយ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​តថាគត​ ​ជា​អ្នក​មិន​ប្រមាទ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​ ​យ៉ាងនេះ​ហើយ​ ​អព្យាបាទ​វិតក្កៈ​ ​ក៏​កើតឡើង​។​បេ​។​ ​អវិហឹសា​វិតក្កៈ​ ​ក៏​កើតឡើង​ ​តថាគត​នោះ​ ​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​អវិហឹសា​វិតក្កៈ​នេះ​ ​កើតឡើង​ដល់​អាត្មាអញ​ហើយ​ ​ក៏​ឯ​អវិហឹសា​វិតក្កៈ​នោះ​ឯង​ ​មិនបាន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ទេ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ទេ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង​ ​គឺ​ខ្លួនឯង​ ​និង​បុគ្គល​ដទៃ​ទេ​ ​ជា​វិតក្កៈ​ ​ធ្វើ​បញ្ញា​ឲ្យ​ចំរើន​ ​ជា​ចំណែក​នៃ​សេចក្តី​មិន​ចង្អៀតចង្អល់​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ព្រះនិព្វាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
ថយ | ទំព័រទី ៤៣២ | បន្ទាប់
ID: 636821522270132290
ទៅកាន់ទំព័រ៖