ព្រះត្រៃបិដក ភាគ ២០
បើទុកជាតថាគត ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអវិហឹសាវិតក្កៈនោះ អស់១រាត្រីហើយ ក៏តថាគត មិនបានឃើញនូវភ័យ ព្រោះមានអវិហឹសាវិតក្កៈនោះ ជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគត ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអវិហឹសាវិតក្កៈនោះ អស់១ថ្ងៃ ក៏តថាគត មិនបានឃើញនូវភ័យ ព្រោះមានអវិហឹសាវិតក្កៈនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ បើទុកជាតថាគត ត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអវិហឹសាវិតក្កៈនោះ អស់យប់ និងថ្ងៃ ក៏តថាគត មិនបានឃើញនូវភ័យ ព្រោះមានអវិហឹសាវិតក្កៈនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតនោះឯង គិតថា កាលអាត្មាអញ ត្រិះរិះរឿយៗ ពិចារណារឿយៗ យូរពេកទៅ កាយក៏លំបាក កាលបើកាយលំបាកហើយ ចិត្តក៏រួញរា កាលបើចិត្តរួញរាហើយ ចិត្តក៏ឆ្ងាយអំពីសមាធិ ទើបដម្កល់ចិត្ត ឲ្យនឹងនៅតែខាងក្នុង ធ្វើចិត្តឲ្យស្ងប់ ធ្វើចិត្តឲ្យមានអារម្មណ៍តែមួយ តាំងចិត្តឲ្យមាំ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះតថាគតឃាត់ចិត្តថា ចិត្តរបស់តថាគត កុំររួញរាឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវអារម្មណ៍ដ៏ច្រើន ដោយអាការណាៗ ចិត្តក៏ឱនទៅកាន់អារម្មណ៍នោះ ដោយអាការនោះៗ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុត្រិះរិះរឿយៗ ពិចារណារឿយៗ នូវនេក្ខម្មវិតក្កៈ ដោយច្រើនហើយ
ID: 636821522493795082
ទៅកាន់ទំព័រ៖