ព្រះត្រៃបិដក ភាគ ២០
ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ បីតិ សុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍។ លុះតថាគត បានដល់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាន ចិត្តប្រកបដោយសេចក្តីជ្រះថ្លា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់បង់នូវវិតក្កៈ និងវិចារៈ។បេ។ ចូលតតិយជ្ឈាន...។ ចូលចតុត្ថជ្ឈាន។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ គួរដល់កម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រ យ៉ាងនេះហើយ តថាគតនោះ ក៏បង្អោនចិត្តទៅក្នុងបុព្វេនិវាសានុស្សតិញ្ញាណ តថាគតនោះ រលឹកនូវជាតិដែលអាស្រ័យនៅពីមុនមកបានច្រើនប្រការ គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវជាតិដែលអាស្រ័យនៅពីមុនមកបានច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ បឋមវិជ្ជានេះឯងហើយ ដែលតថាគត បានត្រាស់ដឹងក្នុងបឋមយាមនៃរាត្រី លុះដល់សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតប្រាកដឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងអង្គុយប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនាដល់កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវបឋមវិជ្ជានោះ ដូច្នោះដែរ។
ID: 636821523148182511
ទៅកាន់ទំព័រ៖