ព្រះត្រៃបិដក ភាគ ២០

កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ ​គួរ​ដល់​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិនបាន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​ទើប​តថាគត​បង្អោន​ចិត្ត​ ​ទៅ​ក្នុង​ចុតូ​ប​បាត​ញ្ញាណ​ ​(​ប្រាជ្ញា​ដែល​រលឹក​ឃើញ​នូវ​ចុតិ​ ​និង​បដិសន្ធិ​)​ ​នៃ​សត្វ​ទាំងឡាយ​ ​តថាគត​នោះ​ ​ពិចារណាមើល​នូវ​ពួក​សត្វ​ ​ដែល​ច្យុត​ទៅ​ ​កើតឡើង​ ​ដោយ​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​នៃ​មនុស្ស​។​បេ​។​ ​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងឡាយ​អម្បាល​នេះ​ ​ប្រកបដោយ​កាយទុច្ចរិត​។​បេ​។​ ​តថាគត​ ​ពិចារណាមើល​នូវ​ពួក​សត្វ​ ​ដែល​ច្យុត​ទៅ​ ​និង​កើតឡើង​ ​ជា​សត្វ​ថោកទាប​ ​និង​ឧត្តម​ ​មាន​សម្បុរ​ល្អ​ ​និង​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ដោយ​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​នូវ​ចក្ខុ​ជា​របស់​មនុស្ស​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិជ្ជា​ទី២នេះឯង​ហើយ​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ក្នុង​មជ្ឈិមយាម​នៃ​រាត្រី​ ​លុះដល់​សេចក្តី​ល្ងង់​ខ្ចាត់​បាត់​ទៅ​ ​សេចក្តី​ចេះដឹង​ប្រាកដ​ ​ក៏​កើតឡើង​ ​ងងឹត​ខ្ចាត់​បាត់​ទៅ​ ​ពន្លឺ​ក៏​កើតឡើង​ ​ដល់​តថាគត​ ​ដែល​កំពុង​ប្រុងស្មារតី​ ​មិន​ប្រហែសធ្វេស​ ​ខំប្រឹង​ដុត​បំផ្លាញ​កិលេស​ ​មានចិត្ត​មូលស្លុង​ ​(​ឥតមាន​នឹកនា​ដល់​កាយ​ ​និង​ជីវិត​ឡើយ​)​ ​ដូចជា​បណ្ឌិត​ទាំងឡាយ​ ​ដែល​បាន​នូវ​វិជ្ជា​ទី២នោះ​ ​ដូច្នោះ​ដែរ​។​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស
ថយ | ទំព័រទី ៤៣៦ | បន្ទាប់
ID: 636821523454320021
ទៅកាន់ទំព័រ៖